ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចព្រមព្រៀងអាជីវកម្ម
បុព្វហេតុ
● ភាគី “ក” យល់ព្រមទទួលលក់ទំនិញរបស់ ភាគី “ ខ ” នៅលើផ្សារអេឡិចត្រូនិក App, Website និងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar121 របស់ខ្លួន។
អាស្រ័យហេតុនេះ គូភាគីបានព្រមព្រៀងគ្នាដូចខាងក្រោម៖
ប្រការ ១: គោលបំណងនៃកិច្ចព្រមព្រៀង
គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង“គូភាគី” និងកំណត់ការយោគយល់គ្នាទៅវិញទៅមករបស់ខ្លួនទាក់ទងដល់ការជំរុញនិងកំណត់លក្ខខណ្ឌនៃកិច្ច
សហប្រតិបត្តិការ តាមរយៈការធ្វើប្រតិបត្តិការអាជីវកម្មរវាង ភាគី “ក” និង ភាគី “ខ”។
ប្រការ ២: សិទ្ធិ និងទំនួលខុសត្រូវ
២.១ សិទ្ធិ និងទំនួលខុសត្រូវរបស់ភាគី “ក” ៖
● ភាគី “ក” មានកាតព្វកិច្ចធ្វើការឆ្លើយតប (ទទួល ឬបដិសេធ) ទៅលើការបញ្ជាទិញ (Sale Order) របស់អតិថិជនដែលបានធ្វើឡើងតាមរយៈផ្សារ. អេឡិចត្រូនិក App និងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar121 យ៉ាងយូរបំផុតត្រឹមរយៈពេល ០៣ ម៉ោង។
● ភាគី“ក”មានកាតព្វកិច្ចបញ្ចូលទិន្នន័យតាមបញ្ជីទំនិញដែលបានប្រគល់ពីភាគី“ខ”ចូលទៅក្នុងគេហទំព័រអាជីវកម្មអេឡិចត្រូនិក Phsar121។
● ភាគី “ក” មានកាតព្វកិច្ចធ្វើការផ្សព្វផ្សាយ និងលក់ទំនិញដែលបានដាក់ចូលទៅក្នុងគេហទំព័រ Phsar121 ។
● ភាគី “ក” ត្រូវអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការដឹកជញ្ជូនដូចមានចែងក្នុង ប្រការ ៤ ខាងក្រោម។
● ភាគី “ក” មានកាតព្វកិច្ចផ្ញើរបាយការណ៍លក់ និងទូទាត់ជូនទៅភាគី “ខ” ដូចមានចែងក្នុង ប្រការ ៣ ខាងក្រោម។
២.២ សិទ្ធិ និងទំនួលខុសត្រូវរបស់ភាគី “ខ” ៖
● ភាគី “ខ” មានកាតព្វកិច្ចបញ្ជូនបញ្ជីទំនិញ (ឈ្មោះ រូបភាព តម្លៃ និងឯកសារពាក់ព័ន្ធផ្សេងៗ) ដែលមានបំណងចង់ដាក់លក់នៅលើផ្សារអេឡិចត្រូនិក Appនិងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar121 មកឲ្យ ភាគី “ក” ។
● ភាគី “ខ” មានកាតព្វកិច្ចធ្វើសំណើរមក ភាគី “ក” ចំនួនយ៉ាងតិច ០៧ (ប្រាំពីរ) ថ្ងៃ មុនពេលដែល ភាគី “ខ” ចង់កែប្រែតម្លៃលក់លើមុខទំនិញ។
● ភាគី “ខ” មានកាតព្វកិច្ចចូលរួមពិគ្រោះយោបល់ទៅលើយុទ្ធសាស្រ្តទីផ្សារជាមួយ ភាគី “ក” ដើម្បីជំរុញការលក់ និងប្រាក់ចំណូល។
ប្រការ ៣: ការរៀបចំរបាយការណ៍ និងការទូទាត់
● ភាគី "ក" នឹងទទួលបានកម្រៃជើងសារមិនរាប់បញ្ចូលពន្ធអាករលើតម្លៃបន្ថែម (VAT) ស្មើនឹង ១៥ (ដប់ប្រាំភាគរយ) លើតម្លៃមុខទំនិញនីមួយៗរបស់ ភាគី"ខ" ដែលបានលក់ចេញតាមរយៈ
ផ្សារអេឡិចត្រូនិក App និងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar121។
● រាល់ប្រាក់ដែលទទួលបានពីការទូទាត់លើការទិញទំនិញរបស់អតិថិជនតាមរយៈផ្សារ
អេឡិចត្រូនិក App និងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar12និងត្រូវបានតម្កល់ទុកក្នុងគណនីរបស់
ភាគី “ក”។
• ការផ្ទៀងផ្ទាត់របាយការណ៍សាច់ប្រាក់ដែលត្រូវទូទាត់រវាងភាគី“ក”និងភាគី“ខ”ត្រូវធ្វើឡើងពីរដងក្នុងមួយខែគឺនៅថ្ងៃទី១៥និងថ្ងៃចុងខែនៃខែនីមួយៗ។ក្រោយពីមានការឯកភាពពីគូភាគីទាំងពីរ ថាត្រឹមត្រូវហើយ ភាគី “ក”ត្រូវធ្វើការទូទាត់សាច់ប្រាក់មិនឲ្យលើសពី៥ថ្ងៃ ជូនភាគី “ខ" ។
ប្រការ ៤: ទំនួលខុសត្រូវ និងការដឹកជញ្ជូន
● គូភាគី ត្រូវទទួលខុសត្រូវលើពន្ធអាករដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់ខ្លួនរៀងៗខ្លួន។
● ភាគី“ក”មានកាតព្វកិច្ចរៀបចំមធ្យោបាយដឹកជញ្ជូនទំនិញទៅដល់អតិថិជនបន្ទាប់ពីទទួល
បាន ការបញ្ជាទិញពីអតិថិជន។
● ភាគី“ខ”មានកាតព្វកិច្ចរៀបចំទំនិញឲ្យបានរួចរាល់សម្រាប់ប្រគល់ជូនភ្នាក់ងារដឹកបន្ទាប់ពី
ទទួលបានការបញ្ជាទិញនិងមានការជូនដំណឹងពីពេលវេលាដែលភ្នាក់ងារដឹកជញ្ជូនធ្វើដំណើរទៅដល់។
● ភាគី“ខ”មានសិទ្ធិក្នុងការដឹកជញ្ជូនដោយខ្លួនឯងក្នុងករណីដែលភាគី“ក”មិនមានភ្នាក់ងារដឹកជញ្ជូនក្នុងពេលដែលកំពុងមានតម្រូវការចាំបាច់ដោយប្រការណាមួយ។
● រាល់ចំណាយលើថ្លៃដឹកជញ្ជូនគឺជាការទទួលខុសត្រូវរបស់អតិថិជន។លើកលែងមានករណី
ប្រូម៉ូសិននៅលើផ្សារអេឡិចត្រូនិក App និងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar121 ។
● រាល់ការខូចខាតឬបាត់បង់ទំនិញដែលកើតឡើងក្នុងពេលដឹកគឺជាការទទួលខុសត្រូវរបស់ភាគីដឹកជញ្ជូន។
ប្រការ ៥: រយៈពេល ការកែប្រែ និងការបញ្ចប់កិច្ចព្រមព្រៀង
● កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ០១(មួយ)ឆ្នាំ ដោយគិតចាប់ពីថ្ងៃ ទី ខែឆ្នាំ២០២៣ ដល់ ថ្ងៃ ទី ខែ ឆ្នាំ២០២៤។ក្នងករណីមិនមានការរៀបចំឡើងវិញក្នុងរយៈ
ពេល ០១ខែ នោះទេកិច្ចព្រមព្រៀងនេះនឹងបន្តសុពលភាពដោយស័្វយប្រវតិ្ត។
● កិច្ចព្រមព្រៀងនេះអាចត្រូវបានកែប្រែឬបន្ថែមកាតព្វកិច្ចដោយភាគីណាមួយដោយធ្វើការជូន
ដំណឹងទៅភាគីម្ខាងទៀតយ៉ាងតិច០៧(ប្រាំពីរ)ថ្ងៃមុនពេលសុពលភាពការកែប្រែថ្មី និង
ដោយមានការយល់ព្រមពីភាគីម្ខាងទៀត។
● ការរំលោភលើប្រការចែងណាមួយនៃកិច្ចព្រមព្រៀងនេះគឺជាកម្មវត្ថុនៃការរំលាយកិច្ចព្រម
ព្រៀង។កិច្ចព្រមព្រៀងនេះអាចត្រូវបានបញ្ចប់ដោយការព្រមព្រៀងរវាងគូភាគីឬដោយធ្វើការ
ជូនដំណឹងពីការបញ្ចប់ទៅភាគីម្ខាងទៀតយ៉ាងតិច៣០(សាបសិប)ថ្ងៃមុនកាលបរិច្ឆេទបញ្ចប់
ប៉ុន្តែគូភាគីត្រូវធ្វើការទូទាត់ទំនិញរួមទាំងចំណាយនិងចំណូលពីការធ្វើអាជីវកម្មឲ្យបានរួចរាល់ជាមុនសិនក្នុងរយៈពេលមួយខែនេះ។
ប្រការ ៦: បញ្ញត្តិទូទៅ
● ការរក្សាការសម្ងាត់
ភាគីនីមួយៗត្រួវរក្សាព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើកិច្ចសហប្រតិបត្តិការឬការសម្ងាត់
របស់ភាគីម្ខាងទៀតទាំងនៅអំឡុងពេលនៃកិច្ចព្រមព្រៀងនិងបន្ទាប់ពីបញ្ចប់ឬការរំលាយកិច្ចព្រមព្រៀងហើយមិនត្រូវផ្តល់ព័ត៌មានសម្ងាត់ទាំងនោះទៅតតិយជនដោយពុំមានការឯកភាពជាលាយលក្ខណ៍អក្សរជាមុនពីភាគីម្ខាងទៀតឡើយលើកលែងតែច្បាប់តម្រូវ។
● ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ
កិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តនិងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។គូភាគីត្រូវដោះស្រាយរាល់គ្រប់វិវាទដែលកើតឡើងឬដែលមានទំនាក់ទំនងជាមួយនឹងកិច្ចព្រមព្រៀងនេះដោយសន្តិវិធី។ ប្រសិនបើមិនអាចធ្វើការផ្សះផ្សារដោយសន្តិវិធីបានរាល់វិវាទូទាំង
ឡាយត្រូវបញ្ជូនទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាហើយភាគីដែលរំលោភលើកិច្ចព្រមព្រៀងត្រូវទទួលបន្ទុកចំណាយ។
● កម្មសិទ្ធនៅលើទំនិញ
រាល់ទំនិញទាំងអស់ដែលបានដាក់លក់នៅលើ Phsar121 គឺមិនមែនជាកម្មរបស់ភាគី“ក”នោះទេ។
ដើម្បីជាសក្ខីភាពគូភាគីចាប់អនុវត្តកិច្ចព្រមព្រៀងនេះដោយខ្លួនឯងផ្ទាល់ឬដោយអ្នកតំណាងដែល
ទទួលការអនុញ្ញាតស្របច្បាប់ពីគូភាគីចាប់ពីកាលបរិច្ឆេដែលបានបែងចែកលើ។
កិច្ចព្រមពៀងនេះធ្វើឡើងចំនួន០២(ពីរ)ច្បាប់ជាភាសាខ្មែរដែលមានខ្លឹមសារនឹងសុពលភាពស្មើគ្នា។ភាគីទាំងពីរបានអានគ្រប់ខ្លឹមសារនិងលក្ខខណ្ឌនានាក្នុងកិច្ចព្រមព្រៀងនេះហើយភាគីទាំងពីរត្រូវគោរព
គ្រប់ប្រការតាមលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងនេះ។
ប្រសិនបើភាគីណាមួយប្រព្រឹត្តបទល្មើស នឹងកិច្ចព្រមព្រៀងនេះភាគីនោះត្រូវទទួលខុសត្រូវចំពោះ
មុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ហើយភាគីនីមួយៗត្រូវរក្សាទុកម្នាក់០១(មួយ) ច្បាប់ និងយល់ព្រមចុះហត្ថលេខា ផ្ដិចមេដៃស្ដាំដើម្បីទុកជាភស្តុតាង។
ដោយហេតុថា ៖
● ភាគី “ខ” បានយល់ព្រមសហការដាក់លក់ទំនិញនៅលើផ្សារអេឡិចត្រូនិច App, Website និងប្រព័ន្ធផ្សព្វផ្សាយសង្គម Phsar121 ដែលជាកម្មសិទ្ធិរបស់ ភាគី “ក” ។